ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា តែ តាំងប៉ថា លំហូរ​វិនិយោគមកពីជប៉ុនឹងផ្តល់ផល​​ប្រ​យោជន៍​ច្រើនដល់​​សហ​គ្រាស​កម្ពុជា​​

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យ​កម្ពុជា លោកឧកញ៉ា​ តែ តាំងប៉ ​​បាន​មានប្រសាសន៍ចាត់ទុកក្នុង​ដំណើរទស្សនៈទៅកាន់ប្រទេសជប៉ុនកន្លងទៅនោះថា​ ពិត​ជាមានសារៈសំខាន់ណាស់ ជាពិសេសបានបង្ហាញ​ពីលើកទឹកចិត្ត និងការទាក់​ទាញវិនិ​យោគគិន ដោយ​​​បាន​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ​ដល់វិនិយោគ​គិន​ជប៉ុនមាន​បំណង​មក​វិនិ​យោគ​​​នៅ​កម្ពុជា ហើយវិនិយោគពីជប៉ុន ​នឹងផ្ដល់​ផលប្រយោជន៍​ជាច្រើនដល់សហ​គ្រាស​ធុនតូច និងមធ្យមផងដែរ ជាពិសេស ការផ្ទេសបច្ចេកវិទ្យា ការធ្វើជាដៃគូសហការ និងការពង្រីកទីផ្សារថែមទៀតផង ។

លោកឧកញ៉ា​មានប្រសាសន៍បញ្ជាក់ថា«គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែល​​ផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម អាហារ  ទេសចរណ៍សណ្ឋាគារ​មន្ទី​ពេទ្យ និងផ្សារទំនើប​»។

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ​បច្ចុប្បន្ន​នេះ ​​​​មានសកម្មភាពធុរកិច្ចក្រុមហ៊ុន​ទាំងតូចនិងធំរបស់ជប៉ុន​​​មានប្រមាណ១.៧០០ ​​​ក្រុមហ៊ុនដែលមានសកម្មភាព​ក្នុង​វិស័យ​ជា​ច្រើនដូចជាវិស័យធនា​គារ អាកាសចរណ៍ ភោជនីយដ្ឋាន ហើយ​រដ្ឋា​ភិបាល​​​កម្ពុជា​ក៏បាន​កំណត់​នូវ​ប្រភេទ​ឧស្សាហកម្ម​អាទិភាពចំនួន៥ រួមមាន ឧស្សាហ​កម្មឬ​កម្មន្ត​សាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ​ផ្ដល់តម្លៃបន្ថែមខ្ពស់មាន​ភាព​ច្នៃ​ប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ។

លើសពីនេះលោកបន្ថែមថា ​​ចំពោះ​​​​សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យ​​អាទិភាព​រួមមាន ផលិតកម្ម កសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុង​ស្រុក ប្រ​ភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រម​ទាំង​ឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្ម​តភ្ជាប់​ទៅ​ទី​ផ្សារ ឬខ្សែចង្វាក់តម្លៃសកលហើយ​​មាន​​ប្រភេទឧស្សាហកម្ម​​បម្រើ​​ឱ្យសែ​ចង្វាក់​ផលិត​កម្ម​តំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

សម្រាប់​​ការ​លប់​ចោល​នូវ​ពន្ធ​កាត់​ទុក​១%​នេះ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​បន្ត​ការ​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស ​ក្រុមហ៊ុន​ចាស់ៗ ដែល​ផុត​ការ​លើក​ទឹក​ចិត្ត​ក្រោម​គម្រោង​វិនិយោគ ហើយ​នេះ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​មាន​បំណង​​ចង់​វិនិយោគ​ត្រឹម​កម្រិត​សហគ្រាស​ធុន​តូច និង​មធ្យម ។

ពន្ធ​កាត់​ទុក​ ១% ឬ​ហៅ​ថា​ពន្ធ​រំដោះ​លើ​ប្រាក់​ចំណេញនេះ​គឺ​ជា​បន្ទុក​របស់​វិស័យ​ឯកជន​ដែល​តម្រូវ​បង់​ជួន​រដ្ឋប្រចាំ​ខែ ហើយ​ត្រូវ​ទូទាត់​វិញ​នៅ​ចុង​ឆ្នាំ​ប្រសិន​បើ​ពន្ធ​លើ​ប្រាក់​ចំណេញ​ ២០% ចុង​ឆ្នាំ​តូច​ជាង​ពន្ធ​កាត់​ទុក​ ១% នោះ ពន្ធ​កាត់​ទុក​នេះ​នឹង​ត្រូវ​ខ្លាយ​ទៅ​ជា​ពន្ធ​អប្បបរមាផងដែរ​​ ។