ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូ ម៉ារ៉ា ទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូតំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន

ភ្នំពេញ:យទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរ៍ទី១ ខែមីនា ឆ្នាំ២០២៥នេះនៅអគារវិមានសន្តិភាព ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាគ្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោកស្រី LI Zeqing តំណាងឱ្យក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) និងប្រតិភូសហគ្រិនចំនួន១៨ ក្រុមហ៊ុន ដែលជាប្រធាននិងជាអគ្គនាយកក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជាជាពិសេសទឹកដីសៀមរាបអង្គរ និងរាជធានីភ្នំពេញគណៈប្រតិភូបានថ្លែងការកោតសរសើរនិងមានការភ្ញាក់ផ្អើល ហើយពួកគាត់បានផ្លាស់ប្តូរការគិតគូរបស់ពួកគាត់ ១៨០អង្សា មកលើប្រទេសកម្ពុជា ដែលមានសន្តិសុខ សុវត្ថភាពពិតប្រាកដ ហើយមានប្រជាជន រួសរាយរាក់ទាក់ប្រកបដោយស្នាមញញឹម។ សហគ្រិនទាំងឡាយ មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថាប្រទេសកម្ពុជាពិតជាមានអនាគតដ៏រុងរឿង និងមានការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សូ ម៉ារ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូ ហើយបានជម្រាបជូនភ្ញៀវ ពីស្ថានភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គម និងការអភិវឌ្ឍគ្រប់វិស័យ ក្រោមការដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពគ្រប់គ្រាន់ថាមពល ឈ្លាសវៃនិងប៉ិនប្រសប់។
ក្រៅពីនោះឯកឧត្តមក៏បានឆ្លៀតជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិងឱកាសនៃការធ្វើធុរកិច្ចព្រមទាំងការវិនិយោគនៅកម្ពុជាសម្រាប់ឆ្នាំខាងមុខ..កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសធុរកិច្ចព្រមទាំងលក្ខខណ្ឌដំណោយផលនានារបស់កម្ពុជាក្នុងការមករកស៊ីបណ្តាក់ទុននិងប្រកបធុរកិច្ចនៅកម្ពុជា។
ភ្ញៀវទាំងអស់ មានសេចក្តីសប្បាយរីករាយនិងពេញចិត្ត ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជានិងមន្ត្រីគ្រប់ជាន់ថ្នាក់..ហើយសន្យាថានឹងត្រលប់មកវិញព្រមទាំងនាំក្រុមហ៊ុនជាច្រើនផ្សេងទៀតដើម្បីសិក្សា ស្វែងរកឱកាស ធុរកិច្ចវិនិយោគ នៅក្នុងប្រទេសកម្ពុជា។