ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង​ ដោយបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត​ ករណីប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ: បើយោងតាមសេចក្តីជូនដំណឹងលេខ ៥២២ ស.ជ.ណ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ជម្រាបជូនអគ្គស្នងការនគរបាលជាតិ បង្ថាញថា ដកហូតតំណែងអធិការនគរបាលស្រុកស្វាយទាប នៃខេត្តស្វាយរៀង​ ដោយបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ និងដាក់ពិន័យលើអធិការរងម្នាក់ និងនាយរងផ្នែក ២នាក់ទៀត​ ករណីប្រព្រឹត្តអំពើពុករលួយ។