ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច

នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច ដោយមានលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង (ខេមបូឌា) ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើចលករនៅក្នុងការជំរុញការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព ភាពទាន់ពេលវលា និងកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា និងតម្រូវកាន់តែខ្ពស់របស់ប្រជាជន នាពេលបច្ចុប្បន្ន។