នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមការងារចំពោះកិច្ច ក្នុងគោលបំណងបន្តពិភាក្សា និងតាមដានវឌ្ឍនភាពការងារដែលបានដាក់ចេញ ដើម្បីពង្រឹងប្រសិទ្ធភាពអង្គភាពផ្ទៃក្នុង សំដៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា។