ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong

នាព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញ បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃខេត្តជេជូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Moon Sung Jong ប្រធានគណៈកម្មការនិយ័តកម្មកាស៊ីណូជេជូ នៅអគាររដ្ឋបាល គ.ល.ក.។ ជំនួបនេះមានគោលបំណងពិភាក្សាអំពីគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានស្ដីពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៃភាគីទាំងពីរ។