ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានបរិច្ចាគថវិកាចំនួន 7,380.00 ដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៥

ភ្នំពេញ: ដោយទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃធនាគារ (ARDB)នៅរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥នេះ បានចាត់តំណាងនាំយកថវិកាចំនួន 7,380.00 ដុល្លារអាមេរិក ដើម្បីចូលរួមបរិច្ចាគ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។