ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បើវាយប្រហារលើអ៊ីរ៉ង់ អាមេរិកនឹងក្លាយជាឋាននរកលើពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយ កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនានេះថា សហរដ្ឋអាមេរិក នឹងក្លាយជាឋាននរកនៅលើពិភពលោក ប្រសិនបើមេដឹកនាំនៃប្រទេសនេះហ៊ានវាយប្រហារ លើអ៊ីរ៉ង់ ដែលនេះបើតាមការព្រមានពី លោក George Galloway សមាជិកព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកកិច្ចការក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ ។

លោក George Galloway បានព្រមានបន្ថែមថា អ៊ីរ៉ង់មិនដូចអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ទេ ដែលកាលនោះ អ៊ីរ៉ាក់គ្មានសមត្ថភាពវាយបកលើអាមេរិកវិញទេ ប៉ុន្តែនៅពេលនេះ អ៊ីរ៉ង់មាន សមត្ថភាពគ្រប់គ្រាន់ក្នុងការវាយបកលើអាមេរិក និងអាចបង្កក្តីវិនាសដល់អាមេរិកទៀតផង ។

លោក George Galloway បានបញ្ជាក់ថា បើទោះបីជាអ៊ីរ៉ង់មិនអាចប្រយុទ្ធទល់មុខគ្នា ជាមួយអាមេរិកក៏ដោយ ក៏អ៊ីរ៉ង់អាចវាយឆ្មក់គ្រប់មូលដ្ឋានយោធា ឫនាវាចម្បាំងអាមេរិកគ្រប់ ពេលបានដែរ ដែលអាមេរិកមិនអាចឈរជើងបាននៅតំបន់មជ្ឈិមបូព៌ាទេ ៕