រហូតមកដល់ម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃនេះមានមនុស្សស្លាប់ចំនួន៤នាក់ និងរបួស១៨នាក់ហើយ ។
កន្លែងលាងរថយន្តអារុណរះក៏ទទួលរងផលប៉ះពាល់ខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងទៀតថាភ្លាមៗនេះសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ដែលទទួលមើលការខុសត្រូវសំណង់នេះយកទៅសាកសួរ ។ ករណីនេះសមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ ៕


