ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ថា៖ ​​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ ត្រូវ​អនុវត្តន៍​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធិ​ភាព

​លោក​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានថ្លែងបែបនេះ​​នេះ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​។

​លោក​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍​ថា​ ការ​ប្រកាស​ផ្ទេរ​ និង​ចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​នៅ​ពេល​នេះ​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ព្រោះ​ឲ្យ​តែ​ដល់​ពេលវេលា​ ដែល​បាន​ចែង​ ចំពោះ​អាណត្តិ​នៃ​ការ​កាន់​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ ខេត្ត​នីមួយៗ​ គឺ​ត្រូវ​តែ​ដូរ​ហើយ​។​

​សូម​បញ្ជាក់​ថា​ លោក​ អៀង​ គឹ​ម​ថុ​ល​ អតីត​ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ត្រូវ​បាន​តែងតាំង​ ជំនួស​លោក​ ទៀង​ សុ​ថា​ ដែល​ត្រូវ​ផ្ទេរតំណែង​ទៅ​កាន់​ជា​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​​។​

​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​នេះ​ ក៏​មានការ​ចូលរួម​ពី​លោក​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ខេត្តព្រះវិហារ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​ក្រុង​ ស្រុក​ទាំង​៨​ផង​ដែរ​៕​