ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអ៊ឹម​ ឈុ​ន​លឹ​ម​ ជាប់ឆ្នោត​​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​ទី​៨(២០១៩-២០២២)

លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជា​បេក្ខជន​ឈរឈ្មោះ​ជា​ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​៣​ឆ្នាំ​លើក​ទី​៨(២០១៩-២០២២)​ ត្រូវ​បាន​សមាជិក​ សមាជិកា​ បោះ​ឆ្នោត​គាំទ្រ​ដែល​មាន​សន្លឹក​ឆ្នោត​០៩​សម្លេង​គាំទ្រ​ លើ​៩​សម្លេង​។​

​ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ ​បាន​ប្ដេជ្ញា​ចិត្ដ​ ថ្លែង​ទៅ​កាន់​សមាជិក​ សមាជិកា​ថា​ នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ច្បាប់​ បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ ការ​កសាង​កា​ពារ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្លាយទៅជា​នីតិរដ្ឋ​ និង​អ​ភ​វឌ្ឍន៍​។​

ក្រុមប្រឹក្សាធម្មនុញ្ញ​ ក៏​បាន​រៀបចំ​ពិធី​ផ្ទេរតំណែង​សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ចំនួន​៣​រូប​ដែល​បាន​ចប់​អាណត្ដិ​ (២០១០-២០១៩)​គឺៈ​ សម្ដេច​នរោត្ដម​ សិរី​​​​​​​  វុ​ឌ្ឍ​ លោកមិ​ន​ ស៊ា​ន​ និងលោក​ ហ៊ី​ សោភា​។​

​ក្នុង​អណ​ត្ដិ​ថ្មី​ ដែល​សមាជិក​សមាជិកា​ចូល​កាន់​តំណែង​ ថ្មី​(២០១៩-២០២៨)​មាន​ចំនួន​០៣​រូប​គឺៈ​ ១-លោក​ ហ៊ី​ សោភា​ ត្រូវ​បាន​ឧត្ដម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ថ្មី​ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ សម្រាប់​អាណត្ដិ​ទី​៩(២០១៩-២០២៨),​ ២-​លោក​ស្រី​ លី​ វួ​ច​ឡេ​ង​ ដែល​ត្រូវ​រដ្ឋ​សភាជាតិ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​ទី​៩(២០១៩-២០២៨)​។​ ៣-លោក​ កែវ​ ពុទ្ធរស្មី​ ដែល​ទទួល​បានការ​តែងតាំង​ដោយ​អង្គ​ព្រះមហាក្សត្រ​ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​ទី​៩(២០១៩-២០២៨)៕​