អាណាព្យាបាល បានផ្អើលឆោរឡោរនាំគ្នាដើររកក្មេងទាំង៤នាក់នេះ ហើ់យសង្ស័យលង់ទឹក ទើបប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនេះ លង់លិចទៅបាតស្រះទាំង៤នាក់។
មន្ត្រីនគរស្រុកបាទី បានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់ទាំង៤នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលគេមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ ហើយនាំគ្នាចុះលេងទឹកស្រះ ដែលជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្មេងស្លាប់ទាំង៤នាក់មានឈ្មោះ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ, ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ, ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ៤ឆ្នាំ។
ប្រជាពលរដ្ឋនៅក្នុងភូមិនេះ បានសំណូមពរដល់អ្នកជីកស្រះ ឬអ្នកជីកកាយយកអាចម៍ដីលក់ ត្រូវមានវិធានការទប់ស្កាត់ ដោយធ្វើរបងព័ទ្ធជុំវិញ ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វ។ ចំណែកអាជ្ញធរ គួរតែស្វែងរកម្ចាស់ស្រះនេះ ឲ្យចេញមុខទទួលខុសត្រូវចំពោះករណីធ្វេសប្រហែស មិនធ្វើរបងការពាររហូតបណ្តាលឲ្យក្មេងលង់ទឹកស្លាប់បែបនេះ៕