ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ម៉ក់ ជីតូ អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តជាប់សមុទ្រ

ព្រះសីហនុ ៖ នៅទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែននៅខេត្តជាប់សមុទ្រ រួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ពិធីនេះរៀបចំធ្វើឡើង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមគោលដៅនៃខេត្តទាំង៤ ដែលធ្លាប់មានករណីនាំចេញគ្រឿងញៀន ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន។
នៅរសៀលថ្ងៃដដែល បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែននៅខេត្តជាប់សមុទ្រ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុរួចមក លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានបន្តដឹកនាំប្រតិភូរបស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមគោលដៅដែលធ្លាប់បានបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ដោយឡែក ថ្ងៃទី២០-២១​ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកនាំប្រតិភូរបស់គណៈកម្មការចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិចាំយាម ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក​ និងទីតាំងដែលធ្លាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកោះកុង​ និងខេត្តកំពត៕