ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃ(គ.ល.ក.)ផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧”

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., ឧកញ៉ា, លោក, លោកស្រី ជាប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៤០០ នាក់។