ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយទាហ៊ានដែល បោះបង់កូនបង្កើតចោលត្រូវបានតុលាការកោះហៅមកបំភ្លឺហើយ

ភ្នំពេញ:កាលពីព្រឹកថ្ងៃទី 27 ខែឧសភាឆ្នាំ 2025លោកងួន រតន:
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីការកោះហៅលោកអេដែនដែលជានាយទាហ៊ាននឹងដើមបណ្ដឹងឲ្យចូលខ្លួនបំភ្លឺបន្ទាប់
នារីម្នាក់បានដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី
០៧ខែឧសភាឆ្នាំ២០២៥
ដើម្បីសុំអោយតុលាការចេញដីកាសម្រេច
នឹងជួយរកយុតិធម៌អោយនាងបន្ទាប់ពីនាយទាហ៊ានរូបនេះបានរស់នៅជាមួយនាងរហូតបានកូនស្រី១ហើយបែជាមិនជួយចិញ្ចឹមថែមទាំងទៅលួចមានស្រីផ្សេងផ្ដាច់ការទំនាក់ទំនងជាមួយនាងនឹងកូនទៀតផង។
នារីរងគ្រោះបានប្រាប់ថា:នាងបានសំណូមពរអោយលោកអេដែនដែលជានាយទាហ៊ានជើងល្អរូបនេះជួយចេញអាហារកិច្ចដើម្បីទុកចិញ្ចឹមកូនកូនក្នុង១ខែ200$រយះពេល៥ឆ្នាំបន្ទាប់ពី៥ឆ្នាំទៅសុំអោយជួយក្នុ១ខែតែ100$ទៅ150$តែប៉ុណ្ណោះរហូតដល់កូនអាយុ18ឆ្នាំ។ចំណែកលោកនាយទាហ៊ានអេដែនបានបដិសេដមិនទទួលយកសំណូមពររបស់នារីរងគ្រោះនោះទេព្រោះខ្លួនគ្មានសមត្ថភាព
គឺសុំជួយអាហារកិច្ចអោយនាងត្រឹមតែ1ខែ100$តែប៉ុណ្ណុះ
ហើយនិយាយថាបើមិនព្រមគេនឹងមិនទទួលស្គាល់កូនស្រីម្នាក់ហ្នឹងជាកូនរបស់គេឡើយហើយលោកនាយទាហ៊ានមិនទុកចិត្តបានសុំធ្វើDNA។បន្ទាប់ពីធ្វើការសម្របសម្រួលរួចមកភាគគីទាំងសងខាងព្រមព្រៀងគ្នាអោយធ្វើDNAក្មុងរយះពេល១ខែចំណែកការសំណូពពររបស់នារីរងគ្រោះមិនទាន់បានសម្រេចនោះទេ។
នារីរងគ្រោះឈ្មោះផាម៉េងលីភេទស្រីអាយុ២៦ឆ្នាំស្នាក់នៅផ្ទះជួលភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានប្រាប់អោយដឹងថា÷
កាលពីឆ្នាំ២០២៣
នាងបានបម្រើការនៅភោជនីយដ្ឋានមួយក្នុងសង្កាត់ឬស្សីកែវក៏បានជួបជាមួយបុរសម្នាក់ដែលជានាយទាហានឈ្មោះអេដែនភេទប្រុសអាយុ៣២ឆ្នាំស្នាក់នៅភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញបុរសដែលជានាយទាហានរូបនេះបានចូលមកហូបចុកនៅក្នុងហាងដែលនាងបម្រើការនៅទីនោះហើយក៏បានលួងលោមសុំស្រឡាញ់នាងជាច្រើមលើកច្រើនសាររហូតដល់នាងបាក់ចិ
ត្តជ្រុលជ្រោះប្រគល់ខ្លួនប្រាណអោយនាយទាហ៊ានរូបនោះដោយគិតថាគេស្រឡាញ់នាងស្មោះព្រោះគេក៌មិនទានមានប្រពន្ធនៅឡើយដែរ។ចាប់តាំពីពេលនាងមានទំនាក់ទំនងជាមួយនឹងនាយទាហានរូបនោះមកមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ
រហូតដល់នាងមានផ្ទៃពោះសម្រាលបានកូនស្រី១កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នៃ២០២៤មានឈ្មោះ
ដែនលីភិងភេទស្រីពេលនេះកូនស្រីនាងមានអាយុ៧ខែហើយ។
នារីរងគ្រោះបានបន្ដរៀបរាប់បន្តទាំងទឹកភ្នែកថា÷បន្ទាប់ពីនាងបានសម្រាលកូនបាន៣ខែរួចមកស្រាប់តែនាយទាហានរូបនេះហាក់បីជាប្លែកផ្ដាច់ទំនាក់ទំនងជាមួយនាងខលក៏មិនលើកឆាតក៏មិនតប។រហូតថ្ងៃមួយនាងបានឃើញបុរសដែលជានាយទាហានរូបនេះបានទាក់ទងជាមួយនារីផ្សេងនៅក្បែរបន្ទប់ជួលរបស់នាងធ្វើឲ្យនាងចុកឈាម។នាងបានព្យាយាមទំនាក់ទំនងទៅបុរសដែលជានាយទាហានរូបនោះជាច្រើនលើកជាច្រើនសារតារយះតេឡេក្រាមហើយចង់ប្រាប់ថា÷ប្រសិនបើនាយទាហានរូបនេះឈប់ទាក់ទងជាមួយនាងទៀតហើយនោះសូមឱ្យគាត់ជួយចេញលុយដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះផងព្រោះនាងពុំមានលទ្ធភាពចិញ្ចឹមកូននេះទេ តែបុរសដែលជានាយទាហានរូបនេះចូលស្ដាប់ឆាតរបស់នាងហើយពុំបានឆ្លើយតបមកវិញទេ។
ជារៀងរាល់ថ្ងៃនាងតែងតែឃើញបុរសដែលជានាយទាហានរូបនេះអង្គុយផឹកកាហ្វេនិងចេញចូលបន្ទប់របស់ស្រីកំណាន់របស់គាត់ជាញឹកញាប់ប៉ុន្តែនាងគ្មានសិទ្ធិអ្វីនឹងរករឿងដល់រូបគាត់ទេពីព្រោះនាងជាប្រពន្ធមានកូនពុំបានរៀបការ។ដោយអស់សង្ឃឹមនៅក្នុងជីវិតកាលពីព្រឹកថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥
នាងក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំឲ្យតុលាការជួយរកយុត្តិធម៌ដល់រូបនាងនិងកូនឲ្យបុរសជានាយទាហានរូបនេះជួយចេញលុយដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះផងព្រោះនាយទាហានរូបនេះមិនដែលបានបំពេញកាតព្វកិច្ចជាឪពុកនោះទេ។