លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានគៀងគរអ្នកជំនួញនៅកម្ពុជា ដើម្បីប្រមូលថវិការជួយដល់ជនរងគ្រោះ រលំបាក់អគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។
លោកឧកញ៉ា បានបញ្ជាក់ថា ការគៀងគរប្រមូលថវិការនេះ ជាការចូលរួមចំណែកមួយ ជួយដល់ជនរងគ្រោះ និងរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវការ ការគាំទ្រខាងវិស័យឯកជន។ ហើយលោកឧកញ៉ា នឹងគៀងគរប្រមួលថវិការបន្ថែមទៀតនៅជំហ៊ានទី២ ក្នុងគោលបំណង ជួយដល់ជនរងគ្រោះ ជាពិសេសដល់ក្រុមគ្រួសារអ្នកស្លាប់ ៕