លោក Andy Lipow ប្រធានសមាគមន៍ប្រេង Lipow បានប៉ាន់ប្រមាណថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ អាចនឹងកើនឡើងដល់១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប្រសិនបើអាមេរិក និងអ៊ីរ៉ង់មានសង្គ្រាមជាមួយគ្នានៅពេលខាងមុខ ។
លោក Andy Lipow បានបន្ថែមថា តម្លៃប្រេងនៅជុំវិញពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើងបន្តិចទៅហើយ ខណៈដែលអ៊ីរ៉ង់ និងអាមេរិក មានភាពតានតឹង និងប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា ។
គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះ តម្លៃប្រេង WTI បានកើនឡើងដល់ ៥៧.៤៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងតម្លៃប្រេង Brent បានកើនឡើងដល់ ៦៤.៤៥ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ៕