នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានប្រាប់សារព័ត៌មានថាលោកបានទទួលដំណឹងនេះហើយ ដោយពេលនេះ លោកបានចាត់ឲ្យជំនាញចុះស្រាវជ្រាវ ថា ពិតជាមានរឿងបែបនេះ កើតឡើងឬយ៉ាងណា ។
មហាជនបានបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុកថា បើមានករណីកើតឡើងមែនក្រសួងធម្មការ និងសាសនា ត្រូវតែចាត់ការឱ្យបានលឿនបំផុត មិនគួរទុកឲ្យលោកសង្ឃអង្គនេះ បំផ្លាញដល់កិត្តិយសដល់លោកសង្ឃដែលគេធ្វើល្អ អនុវត្តតាមគន្លងព្រះពុទ្ធសាសនា ៕