ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព សូមថ្លែងនូវការកោតសរសើរ នាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា

ភ្នំពេញ: លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាអ្នកអត្ដាធិប្បាយភូមិសាស្រ្តនយោបាយបានបង្ហាញសារពេលលោកអ្វើដំណើរឆ្លងកាត់ខេត្តកោះកុង រួចសូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន ដែលមានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា។

លោក សយ សុភាព មានប្រសាសន៍រំលឹកថា
សូមថ្លែងនូវការកោតសរសើរ ចំពោះនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលនាយឧត្ដមសេនីយ៍មានគុណបំណាច់ធំធេង ចំពោះភារកិច្ចដែលរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈក្រសួងការពារជាតិ ក្នុងកិច្ចការការពារព្រំដែនកម្ពុជា ក្នុងដែលសមត្ថកិច្ចពេល នាយឧត្ដមសេនីយ៍ នៅជាប្រធានយោធាខេត្តកោះកុង។

លោក សយ សុភាព រំលឹកថា «ខ្ញុំថ្ងៃនេះបានធ្វើដំណើរ តាមផ្លូវក្រវ៉ាត់ព្រំដែនពីថ្មដា មកកោះកុង ហើយបានចូលមើលតាមច្រកព្រំដែន និងកន្លែងកងទ័ព ឈរជើង»។

លោកបានបញ្ជាក់ទៀតថា ពេលនេះខ្ញុំបានដឹងថានាយឧត្ដមសេនីយ៍ ជាជនស្នេហាជាតិមួយរូប ដែលខ្ញុំសូមគោរពនិងដឹងគុណ ហើយនាយឧត្ដមសេនីយ៍ ពិតជាអ្នកគោរពអនុវត្តន៍ បទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដ៏ខ្ជាប់ខ្ជួនមែន។
សូមនាយឧត្តមសេនីយ៍ ទទួលនូវការគោរពស្រលាញ់ដ៏ជ្រាលជ្រៅពីខ្ញុំ។