ញត្តិគាំទ្រ
ចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការលើកយកបញ្ហា ព្រំដែនរវាងកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកតំបន់ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងការដោះស្រាយ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និង ការនាំយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ប្រកបដោយ ភាពចាស់ទុំខាងនយោបាយការទូត និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្តកសាងព្រំដែនសន្តិភាព និងកិច្ចសហ ប្រតិបត្តិការ ជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាង យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋខ្មែរគ្រប់រូបរួបរួមសាមគ្គីគ្នាដើម្បីការពារជាតិ និងបូរណភាពទឹកដី តាមរយៈការជឿទុកចិត្តលើចំណាត់ការ ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការការពារព្រំដែន និងពង្រឹងអធិបតេយ្យភាពរបស់កម្ពុជា និងសូមកុំធ្វើ សកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ស្មារតីកងទ័ពជួរមុខ ជាពិសេស សូមកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានមិន ពិតគ្រប់រូបភាព។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ទទួលបន្ទុកតំបន់ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន សូមប្រកាស គាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនេះ។