យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលជំហរច្បាស់លាស់ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកន្លងទៅរមែង មានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅ តុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង, ដែលជាចំណាត់ការប្រកបដោយភាពចាស់ទុំខាង នយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់ ដោយប្រកាន់យក ការថែរក្សាទំនាក់ទំនងជាប្រក្រតី និងល្អប្រសើររវាងប្រទេស និងប្រជាជនទាំងពីរ ហើយចៀសវាងការពង្រីក ជម្លោះ ដែលនាំមកនូវអរិភាពរវាងប្រទេស និងប្រជាជនទាំងពីរ តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវ យន្តការទ្វេភាគី ដែលមានស្រាប់ រួមមាន គណៈកម្មការចម្រុះព្រំដែន (JBC) និងគណៈកម្មាធិការព្រំដែន ទូទៅ (GBC) ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះដំណោះស្រាយខាងលើ របស់រាជរដ្ឋាភិបាល លើ បញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ ទាំងក្នុង និងក្រៅប្រទេស រួបរួមជាធ្លុងមួយ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ដើម្បី ពង្រឹងខឿនការពារជាតិ និងដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយ ក្តាប់តូច ដែលយកបញ្ហាព្រំដែន ជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។