នៅក្នុងឱកាសចុះពិនិត្យការងារថែទាំ និងកែសម្រួលផ្លូវជាតិលេខ៩៤ ប្រវែង៦១គីឡូម៉ែត្រ ចាប់ពីទីរួមស្រុកឆែប ដល់ឃុំកំពង់ស្រឡៅ១ ព្រំដែនកម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ លោក សំ លាងទ្រី ថា៖ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងធ្លាក់ជាប់់ៗគ្នាធ្វើឱ្យការងារថែទាំ ជួសជុលផ្លូវថ្នល់ របស់មន្ទីរមានការអាក់ខាន ប៉ុន្តែក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារបានចាប់ផ្តើមជួសជុលថែទាំផ្លូវក្រាលក្រួសក្រហមតាមបណ្តោយព្រំដែន ដោយធ្វើការកៀសម្រួល ថែមដីល្បាយថ្ម ស្រោចទឹកកិនបង្ហាប់ ដោយឡែកចំពោះផ្លូវជាតិ គឺយើងលុបសំបុកមាន់ និងកាត់សម្អាតរុក្ខជាតិសងខាងផ្លូវ។
លោក សំ លាងទ្រី បានមានប្រសាសន៍បញ្ជាក់ផងដែថា៖ដោយអនុវត្តន៍តាមការណែនាំដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់ ជួសជុលថែទាំផ្លូវ ដែលគ្រប់ក្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផលមានភាពងាយស្រួល៕