ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពដំណើរចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ

ប៉ោយប៉ែត៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពដំណើរចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ និងសកម្មភាពបំពេញការងារជំនាញរបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ជាមួយគ្នានេះផងដែរ លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានមានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារជំនាញប្រចាំថ្ងៃឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវពន្លឿនការប្រថាប់ត្រាជូនអ្នកដំណើរតាមបច្ចេកទេសជំនាញអន្តោប្រវេសន៍ ប្រកដដោយស្នាមញញឹម រីករាយរាក់ទាក់ និងសុជីវធម៌ ៕