Skip to content
រដ្ឋមន្ត្រី ហេង សួរ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចថ្មើរជើងលេខ ៤២ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។