ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ

ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃ ពុធទី១១ ខែមិថុនាឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។