ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រី ហេង សួរ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និង​ថ្នាក់​ដឹកនាំ​សហជីព ចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន នាយទាហានរង ពល​ទាហាន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល ៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានចូលរួមរបស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។