ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅបច្ចេកវិទ្យាពួក

(សៀមរាប)៖ ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងផលប៉ះពាល់នៃគឿងញៀន ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅវិទ្យាល័យចំណេះទូទៅបច្ចេកវិទ្យាពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ចំនួន ១៣២នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារដល់អ្នកចូលរួមផងដែរ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដែលគ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល៕