ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ

កណ្កាល: ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិនស្រុកពញាឮ ខេត្តកណ្តាល បានសហការជាមួយតំណាងក្រុមប្រឹក្សាឃុំកោះចិន និងក្រុមយុវជនបក្សឃុំកោះចិន រៀបចំពិធីប្រគល់ប័ណ្ណសមាជិកគណបក្ស ចំនួន៨៤៣ប័ណ្ណ នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងមានការចូលរួមពីសំណាក់ លោក ថន សុវណ្ណា ប្រធានគណបក្សស្រុកពញាឮ និងជាអភិបាលស្រុកពញាឮ ព្រមទាំងសមាជិក-សមាជិកា។

ជាកិច្ចបញ្ចប់ ឯកឧត្តម រស់ ភីរុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ បានផ្តាំផ្ញើជូនសមាជិក-សមាជិកាទាំងអស់ សូមគាំទ្រពោរពេញដោយទឹកចិត្តភក្តីភាព និងភាពជឿជាក់ស្មោះស្ម័គ្រចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណបក្សប្រជាជនកម្ពុជា និងជា
យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមគាំទ្រ សម្តេចសម្រាប់នីតិកាលបន្ត បន្ទាប់ទៀត ដើម្បីបន្តកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿង និងគាំទ្រយ៉ាងពេញទំហឹង។