ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែង៖ ឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូដ៏ល្បីប្រចាំខេត្តស្វាយរៀង របួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខហ្នឹងស្ថានីយ៍ជញ្ជីងតាគោក ក្នុងឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កើតឡើងម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងនឹងរថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ៣នាក់ ក្នុងនោះមានម្នាក់គាត់គឺជាឧកញ៉ា លីយូគៀត ហៅតាបារាំង ថៅកែកាស៊ីណូ៦៧ ច្រកសៀងហៃ ស្រុកចន្ទ្រាខេត្តស្វាយរៀង របួសធ្ងន់ផងដែរ បន្ទាប់ពីរថយន្តរបស់គាត់បុកគូទឡានដឹកថ្ម រួចហើយរថយន្តក្រុមការងាររបស់គាត់បុកពីក្រោយឡានគាត់បន្ថែមទៀត ៕