ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងការងារ និងអង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹង​លើវិស័យការងារ ជាពិសេសពលករទេសន្តរ​ប្រវេសន៍នៅកម្ពុជា

រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការ​អន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា និងអង្គការអន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹង​លើវិស័យការងារ ជាពិសេសពលករទេសន្តរ​ប្រវេសន៍នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើ​អនុស្សរណៈនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ៕