ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ ទីប្រឹក្សា​ផ្ទាល់​ សម្ដេចមហាបវរធិបតី​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ និងជារដ្ឋលេខាធិការ​ ក្រសួង​អភិវឌ្ឍ​ន៍ជនបទ​ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តម​អនុរដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំនាយកដ្ឋាន ប្រធានមន្ទីរ​ មន្រ្តីជំនាញ​ មេឃុំ និងភូមិ ចុះពិនិត្យ និងវាយតម្លៃបឋម គម្រោងអាទិភាពការងារស្ថាបនា កែលម្អ និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន​ ៤ខ្សែ នៅក្នុងឃុំសែនដី នៃស្រុកសំរោងទង​ ឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច និងឃុំតេជោអភិវឌ្ឍន៍នៃស្រុកឈូក ដោយប្រើប្រាស់ថវិកាជំពូក ២១ ។

អាជ្ញាធរដែនដីតំណាងអោយប្រជាពលរដ្ឋ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់កសាងផ្លូវជូនពួកគាត់ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ។

ខេត្តកំពង់ស្ពឺ-កំពត, នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥