ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ និងផែនការសកម្មភាពអនុវត្តបន្ត របស់អគ្គនាយកដ្ឋាន ក.ប.ប.។

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។
ក្នុងឱកាសនោះ លោកអគ្គនាយក បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តចូលរួមសហការគ្នា ដើម្បីបំពេញការងារឱ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់ រួមចំណែកថែរក្សាសុខភាព សុវត្ថិភាព និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងធានាអោយការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ និងបរិយាកាសនៃការប្រកួតប្រជែងមានលក្ខណៈស្មោះត្រង់។