ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន នៃទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង

នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហានដែលឈរជើងនៅ ទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធ និងបានផ្តាំផ្ញើ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ។

សូមបញ្ជាក់ថា នាឱកាសនោះដែរគណៈប្រតិភូ បានឧបត្ថម្ភ ជូនដល់ទីបញ្ជាការ យោធភូមិភាគទី៥រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មីយើង និងគ្រឿងឧបភោគ បរិភោគផ្សេងៗទៀត ព្រមទាំងឧបត្ថម្ភថវិកាដល់ទីបញ្ជាការយោធភូមិភាគទី៥ ផងដែរ។