ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មុន​ជំនួប​រវាង​លោក Trump និង​លោក Xi​ នៅ G20 អាមេរិក​គ្រោង​នឹង​ផ្អាក​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន

មនុស្ស​ដែល​ស្និទ្ធ​នឹង​ផែនការ​នានា​បាន​និយាយ​ថា​ អាមេរិក​មាន​ឆន្ទៈ​ផ្អាក​ការដំឡើង​ពន្ធ​ជុំ​បន្ទាប់ លើ​ការ​នាំចូល​របស់​ចិន​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ខណៈ​ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​។

​សេចក្ដី​សម្រេច​ចិត្ត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណាអាច​ត្រូវ​បាន​ប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​មួយ ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Xi Jinping​ ដែល​បាន​កំណត់​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ប្រទេស​ជប៉ុន​។

តាម​ផែនការ​ដ៏​ទូលំទូលាយ​នៃ​របៀបវារៈ​របស់​លោក​ Trump និង​លោក ​Xi ត្រូវ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ រវាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​សម​​ភាគី​របស់​លោក​ក្នុង​ទីក្រុង​ប៉េកាំង គឺ​លោកឧបនាយករដ្ឋមន្ត្រី Liu He​។​

​សហរដ្ឋអាមេរិក​នឹង​មិន​ទទួលយក​លក្ខខណ្ឌ​បន្ថែម​ទៀត ​លើ​ការដំឡើង​ពន្ធ​នានាជា​ផ្នែក​មួយ​នៃ​ការ​ចរចា​ឡើងវិញ​ ហើយ​គ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ណាមួយ ​ត្រូវ​បាន​រំពឹង​ទុក​ពី​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​នោះ​ដែរ​។

រដ្ឋបាល​របស់​លោក ​Trump បាន​និយាយ​ថា​ គោលដៅ​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​បង្កើត​ផ្លូវ​មួយ​ ឈាន​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ ​បន្ទាប់ពី​ការ​ចរចា​បាន​បរាជ័យ​កាលពី​ខែ​មុន​៕

This photo taken on June 24, 2019 shows containers on a ship at the Qingdao Port Foreign Trade Container Terminal, in Qingdao, in China’s eastern Shandong province. – Top Chinese and US trade negotiators have held telephone talks ahead of a crunch meeting between presidents Xi Jinping and Donald Trump at the G20 summit this week, Chinese state media said on June 25. (Photo by STR / AFP) / China OUT (Photo credit should read STR/AFP/Getty Images)