ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកសោម​​​ សម្បត្តិ បានផ្តល់គំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សម្នាក់ៗយើងខ្លាច 

លោកសោម​​​ សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ ខាំផែន បានចែករំលែកគំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សយើងខ្លាច ដូចជា ខ្លាចភាពក្រីក្រ ខ្លាចការរិះគន់ ខ្លាចបាត់បង់សេចក្តីស្រលាញ់ ខ្លាចចាស់ ខ្លាចមានជំងឺ  និងខ្លាចសេចក្តីស្លាប់ ។

ទី១៖ ខ្លាចភាពក្រីក្រ​ ការខ្លាចនេះហើយធ្វើឲ្យយើងខ្វះអ្វីៗសព្វបែបយ៉ាង ទាំងសំលៀកពំពាក់ ការហូបចុកទាំងមធ្យោបាយធ្វើដំណើរ ការបញ្ជូនកូនទៅសាលារៀន ចំណុចទីមួយនេះហើយដែលជាអត្ថិភាព គឺខ្លាចក្រនេះឯង ។ លោកបន្ថែមទៀតថា ដូនេះរសជាមនុស្សយើងទាំអស់គ្នាត្រូវមានចិត្ត មានគំនិត ហើយប្រឹងខិតខំ ស្រាវជ្រាវរៀនសូត្របន្ថែម នៅពេលយើងមានចំណេះ មានការងារធ្វើល្អ មានប្រាក់ចំណូលច្រើន យើងនឹងគេចផុតពីភាពក្រីក្រ មិនតែប៉ុណ្ណោះយើងនឹងអាចជួយ គ្រួសារយើង និងជួយដល់សង្គមជាតិរបស់យើងឲ្យក្លាយទៅជាប្រទេសមួយមានកំរិតប្រាក់ចំណូលខ្ពស់ផងដែរ ។

ទី២៖ ខ្លាចការរិះគន់​ ដើម្បីកុំឲ្យគេរិះគន់ យើងត្រូវមានសិល្បៈ ក្នុងការទំនាក់ទំនង សិល្បៈក្នុងការលក់ដូរ ម៉្យាងទៀតយើងត្រូវជៀសវាង នូវការបង្អាប់បណ្តុះ ការវាយប្រហារគ្នា ឈ្នានីសគ្នាទៅវិញ ទៅមក ប្រសិនបើយើងនៅតែបន្តវាយប្រហារគ្នាដដែល​ធ្វើឲ្យរឿងនេះមិនចេះចប់ឡើយ ។ ដើម្បីបំពេញការងារប្រកបដោយវិជ្ជាជីវ អាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួន ខ្លាចយើងទៅវិញ ។

ទី៣៖ ខ្លាចបាត់បង់សេចក្តីស្រលាញ់ ក្នុងនាមយើង ជាឳពុកម្តាយ ជាអ្នកដឹកនាំ យើងត្រូវធ្វើអ្វីមួយ ត្រូវមានការថ្លឹងថ្លែង​ឲ្យបានហ្មត់ចត់មែនទែន​ តាំងចិត្តនៅកណ្តាល ដើម្បីកុំឲ្យមានការលំអៀង ។ ការបាត់បង់សេចក្តីស្រលាញ់ ធ្វើឲ្យយើបាត់បង់អ្វីៗទាំងអស់ ។

ទី៤៖ មនុស្សយើងម្នាក់ៗមិនចង់ឲ្យគេថាចាស់ទេ គឺចង់ឲ្យតែគេសរសើរ មកលើខ្លួនថាក្មេងជាងវ័យ ។ ដូចនេះ ហើយបានជាជំនាញខាងទីផ្សារ គេបង្កើតឲ្យមានគ្រឿង សម្អាង ដើម្បីឲ្យមនុស្សចេះ ធ្វើខ្លួនឲ្យមានសម្រស់ ស្រស់ស្អាត់ ស្បែកភ្លឺរលោង ទាំងនេះគ្រាន់តែជាការដោះស្រាយ សម្រាប់មនុស្សខ្លាចស្លាប់តែប៉ុណ្ណោះ ។​

ទី៥ ៖ ការដែលខ្លាចមានជំងឺ យើងត្រូវចេះថែទាំសុខភាព របស់យើងបានល្អ ។ នៅក្នុងប្រទេសណាក៏ដោយ រដ្ឋាភិបាល​បានយកចិត្តទុកដាក់ណាស់ អំពីវិស័យសុខាភិបាល ពាក់ព័ន្ធនិងបញ្ហាសុខភាពនេះ ។

ទី៦៖ សេចក្តីស្លាប់ គ្មានអ្នកណាម្នាក់ជៀសរួចនោះទេ ។ ប៉ុន្តែមុននឹងស្លាប់ យើងត្រូវគិតគូអំពីបញ្ហា សុវត្ថិភាព និងសុខភាពជាចម្បង ហើយយើងម្នាក់ៗមិនត្រូវយក ជីវិត ទៅប្រថុយប្រថាន នូវអ្វីដែលមានគ្រោះថ្នាក់នោះទេ ៕