ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចក្រឡាហោម ថា៖ អភិបាលខេត្តព្រះវិហារថ្មី ត្រូវការពារធនធានធម្មជាតិព្រៃឡងក្នុងខេត្តឲ្យបានគង់វង្ស

ព្រះវិហារ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងលោកប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ ជំនួសលោកអ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរភារកិច្ច​ ទៅជាអភិបាលខេត្តកំពង់ចាម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញ ព្រះរាជក្រឹត្យ​ តែងតាំង លោកប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ ។

 ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះវិហារ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំ ឲ្យគណៈអភិបាលថ្មី  លោក ប្រាក់ សុវណ្ណ ដែលត្រូវបន្តអណត្តិគ្រប់គ្រង់ខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ខិតខំការពារសម្បត្តិធនធានធម្មជាតិព្រៃឡងក្នុងខេត្តឲ្យបានគង់វង្ស កុំឲ្យមានការទន្ទ្រាន និងចូលកាប់ដោយខុសច្បាប់ ។

ដោយសម្តេច បានលើកឡើងថា ព្រៃឡង់នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង គឺធំជាងគេនៅអាស៊ីអាគ្នេយ៍។ ហើយក្នុងនោះសម្តេចក៏ជាប្រធានគ្រប់គ្រងសម្បត្តិធនធានធម្មជាតិព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងផ្តល់ទំនុកចិត្តដឹកនាំ៕