ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

(ភ្នំពេញ)៖ឧកញ៉ាជំទាវបណ្ឌិត កែវ មុំ ម្ចាស់សហគ្រាស ផលិតផលនំស្រួយ លី លី បានប្រកាសពីគម្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក។

អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងដោយសារមានការគាំទ្រការប្រើប្រាស់ផលិតផលនំស្រួយលីលី និងទឹកដោះគោជូរម៉ាក IQ Milk កាន់តែច្រើនឡើង ខ្ញុំសម្រេចចិត្តបុកគ្រិះសាងសង់រោងចក្របន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់ខ្មែរយើង ខ្មែរគាំទ្រផលិតផលខ្មែរ»។

ជាមួយនឹងការប្រកាសពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ឧកញ៉ា បណ្ឌិត កែវ មុំ ក៏បានប្រកាសជ្រើសរើស អ្នកគ្រប់គ្រងរោងចក្រ មេជាង អ្នកចេះផ្នែកហិរញ្ញវត្ថុ និងគណនេយ្យផងដែរ៕