ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនគាំទ្រឲ្យមានកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងឡើងវិញ

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន បានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែកក្កដានេះថា លោកគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចចរចាសាជាថ្មីរវាងក្រុមតំណាងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

លោក អាបេ បានបន្ថែមថា ជំនួបលើកទី៣រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនានេះ គឺជាជំនួបដ៏មានតម្លៃបំផុតផ្នែកការទូតរបស់ប្រទេសទាំងពីរ ។

លោក ត្រាំ និងលោក គីម បានជួបគ្នារយៈពេលជាង៤០នាទី ដោយមេដឹកនាំទាំងពីរ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែជំនួបនេះ ត្រូវបានចាត់ទុកថាជាជំនួបដ៏មានតម្លៃ ដែលអាចគាស់រំលើងឲ្យមានកិច្ចចរចារវាងភាគីទាំងពីរឡើងវិញ ៕