ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា

ថ្លែងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូសមាគមអន្តរជាតិអប់រំ ក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Harry Hwang នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា លោកមានគោលបំណងចង់វិនិយោគលើការបង្កើតមជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្ស បន្ទាប់ពីបានមើលឃើញសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា។

លោក Lee បានបញ្ជាក់ថា ប្រសិនបើគម្រោងវិនិយោគនេះអាចដំណើរការទៅបានពិតមែន ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានសេវាកម្មកែសម្ផស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ តាមរយៈ ការបណ្ដុះបណ្ដាលដល់អ្នកផ្ដល់សេវាកែសម្ផស្ស ពីសំណាក់អ្នកជំនាញកូរ៉េ និងអ្នកជំនាញមកពីបណ្ដាស្ថាប័នដៃគូ។

លោកបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះនៅកម្ពុជា ហើយលោករដ្ឋមន្ត្រី បានធានានូវការផ្ដល់អាជ្ញាប័ណ្ណមួយជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់។

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដាជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា នឹងទទួលបាននូវការចាប់អារម្មណ៍ ព្រមទាំងឆ្លើយតបនឹងទីផ្សារសេវាកម្មកែសម្ផស្ស នាពេលបច្ចុប្បន្ន ពីព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ដូច្នេះការស្វែងរកសេវាកម្មកែសម្ផស្សក៏ចេះតែមានតម្រូវការជាលំដាប់ផងដែរ៕