ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់

ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេស ចរណ៍ និងក្រុមហ៊ុន Slick Booth ដែលរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសា សន៍ឱ្យដឹងថា តាមការគ្រោងទុកព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។

លោកមានប្រសាសន៍ថា ក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេស ចរណ៍ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រ ទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ានហើយការរៀបចំឱ្យមានព្រឹត្តិការណ៍នេះគឺដើម្បីជំរុញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញទេសចរអន្តរជាតិឱ្យបាន៧ លាននាក់ នៅឆ្នាំ២០២០ និង ១៥លាននាក់ នៅឆ្នាំ២០៣០។

សម្រាប់ លោក ឱម ផារិន អគ្គនាយកក្រុមហ៊ុន Slick Booth បានបញ្ជាក់ថា តាំងពីពេលបើកឱ្យមានការចុះឈ្មោះចូលរួមរហូតមកដល់ថ្ងៃនេះ មានក្រុមហ៊ុន Seller ចុះឈ្មោះទិញស្ដង់ប្រ មាណ១០០ស្ដង់រួចហើយៗ នឹងបិទការទទួលចុះឈ្មោះនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកក៏បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ CTM ឆ្នាំ២០១៩នេះ មានចំណុចពិសេសៗមួយចំនួន គឺ ផ្ដល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ២០% សម្រាប់ក្រុមហ៊ុន Seller ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃបើកទទួលការចុះឈ្មោះដំបូងរហូតដល់ថ្ងៃទី១៥ ខែកក្កដា។

ក្រុមហ៊ុន Buyer មកពីអន្តរជាតិ ក្នុងនោះ Buyer ថ្មីៗដល់ទៅប្រមាណ ៨០% នៃក្រុមហ៊ុន Buyer សរុប សម្រាប់ឆ្នាំ២០១៩ នេះ នឹងមានស្ដង់ពិព័រណ៍ចាប់ពី ២០០-២៥០ស្ដង់ និងមានពន្លាមួយចំនួនទៀតសម្រាប់សមាគមន៍ទីភ្នាក់ងារទេសចរណ៍ផងដែរ។

ក្រៅពីអ្នកលក់និងអ្នកទិញ ព្រឹត្តិការណ៍ CTM នេះក៏នឹងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១៥០នាក់ ដែលមកពីអង្គភាពព័ត៌មានផ្សេងៗជុំវិញពិភពលោក។

ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានគេរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ កើនឡើង ២០-៣០%។

លោកឱម ផារិន ក៏បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ សមាគមឬទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ-ផ្ទះសំណាក់ រមណី យដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍នានា សូមចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ CTM 2019 នេះឱ្យបានច្រើនកុះករ ដើម្បីបង្កើនការលក់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ ឬផលិតផលទេសចរណ៍របស់ខ្លួន៕