ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

យ៉ាងហោចណាស់​មាន​មនុស្ស​៤០​នាក់បាន​ស្លាប់ និង៨០នាក់​របួស​ក្នុងការវាយប្រហារតាមអាកាសនៅលីប៊ី

អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ី លោក Malek Mersek បានប្រកាសថា មនុស្សប្រមាណ៤០ នាក់បានបាត់បង់ជីវិត និង​មនុស្ស​ជាង៨០នាក់ផ្សេងទៀតបានរងរបួស ក្នុងការទម្លាក់គ្រាប់បែក​តាមយន្ត​ហោះ​កាល​ពីថ្ងៃ​អង្គារ ទី០២ ខែកក្កដានេះ ទៅលើមជ្ឍមណ្ឌលជន​ភាសខ្លួន​មួយ​នៅទីក្រុង ទ្រីប៉ូលី ប្រទេសលីប៊ី ។

ការវាយប្រហារ តាមអាកាសនេះត្រូវបានធ្វើឡើងដោយកងទ័ពជាតិលីប៊ី Libyan National Army ហៅកាត់ថា LNA ដែលជាកងទ័ពប្រឆាំងរដ្ឋាភិបាល និងស្មោះត្រង់​ជាមួយ ឧត្តមសេនីយ៍ Khalifa Haftar ។

ប្រទេសលីប៊ីនៅមានសង្គ្រាមនៅឡើយនៅពេលបច្ចុប្បន្ននេះ ដោយភាគីជម្លោះម្ខាងជា​កងទ័ពជាតិលីប៊ី LNA និងម្ខាងទៀតជាកងកម្លាំងរដ្ឋាភិបាល ដែលត្រូវបានលើកបន្តុប​ដោយ លោកខាងលិច និងគាំទ្រដោយអង្គការសហប្រជាជាតិ ៕