ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅវៀតណាម

ក្រុហ៊ុនឡាយប្រហស្សតិ៍ចាប់ផ្ដើមដំណើរកាការ​នាំចេញឈើ​ទៅប្រទេសវៀតណាមឡើងវិញក្នុងទឹកដីខេត្តក្រចេះ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​រថយន្ដសាំងយ៉ុ ​​ដែល​មាន​លោក​ឧកញ៉ា តុប វីរ៉ាដា​ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ​សម្រាប់​នាំចេញ​។

សេចក្ដីរាយការណ៍លើកឡើងថា​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩នេះ ​បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយ ប្រហស្សតិ៍ ​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៣​ ក្នុងមួយ​យប់ៗ ​ចាប់ពី២០ទៅ​៣០ គ្រឿងសាំងយ៉ុង។

ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​ ដែល​មាន​លោក​ឧកញ៉ា​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះ ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​ផ្កាយ​មាស​​ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។

ក្នុងការដឹកនាំឈើចេញពីក្រុមហ៊ុនឡាយប្រហស្សតិ៍​​​ ​​មាន​ទាំង​រថយន្ដ​សាំងយ៉ុង​ និង​រថយន្ដយីឌុប​ ដែល​បាន​ដឹក​ឈើ​ចេញ​ពី​ក្រុមហ៊ុនឡាយ​ប្រហស្សត៍នោះ។

ពាក់ព័ន្ធព័ត៌មាននេះសារព័ត៌មានដេលីខ្មែរមិនអាចមិនអាចសុំការបញ្ជាក់ពីលោកឧកតុប វីរ៉ាដា ជា​ថៅកែ ​​និង​​លោក ហេង សុធា (ហៅ ឃ្លឹង) ​ជា​មន្ដ្រី​PMខេត្តក្រចេះបាននៅឡើយទេ។

ពលរដ្ឋលើកឡើងថា ​ទាក់ទិន​សកម្មភាព​បទ​ល្មើសព្រៃឈើកំពុងកើតឡើងយ៉ាងរាលដាលយ៉ាងដូច្នេះ ​ក្នុង​ទឹក​ដី​ខេត្តក្រចេះ ​​លោក ឧត្តម ​ វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ​ស្នងការ​នគរ បាលខេត្តក្រចេះ ​​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​សាន្ត ប៊ុន​ថា​ន ​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ​​នៅតែ​បណ្ដែត​បណ្ដោយ​​ឲ្យ​​ ក្រុម​ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា​នៅបន្តប្រព្រឹត្តបទល្មើសព្រៃ ឈើយ៉ាងសុខស្រួលនិង​កំពុង​ប្រឆាំង​នឹង​បទ​បញ្ជា​សម្ដេច​តេជោ ហ៊ុន សែន​ នាយនាយករដ្ឋមន្ដ្រី។

លេខការិយាល័យ :០៨៧៥៧១៨២៣