ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មនុស្សចំនួន២៧នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួសនៅថ្ងៃអង្គារ ទី០២ ខែកក្កដានេះ ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីសប្តាហ៍មុនរហូតដល់ថ្ងៃអង្គារនេះ លើរដ្ឋមួយចំនួននៅឥណ្ឌា រួមទាំងទីក្រុម មុមបៃ ផងដែរ បណ្តាលឲ្យបាក់រលំអគារជាច្រើន ។
មន្ត្រីដដែលបានបន្តថា សាលារៀន ការិយាល័យធ្វើការ និងផ្សារជាច្រើន ត្រូវបានបិទទ្វារផងដែរ ខណៈដែលកំពស់ទឹកជំនន់នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយភ្លៀងក៏នៅតែបង្អុរធ្លាក់ផងដែរ ៕