ភ្នំពេញ:សេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្តល់ជូនក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ពន្លឺព្រះអាទិត្យ (PUNLEU PREASHATITH CASINO) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០២៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែតុលា គ.ស.២០២៥។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹង:
