ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរជាមួយ ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី

បរទេស: ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរជាមួយ ឯកឧត្តម Noel Servigon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានីសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំប្រទេសរូម៉ានី។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ «ខ្ញុំសូមជូនពរឲ្យឯកឧត្តមប្រកបដោយជោគជ័យក្នុងភារកិច្ចដ៏សំខាន់នេះ ហើយខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ឯកឧត្តម ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីររបស់យើង នឹងបន្តរីកចម្រើន និងរឹងមាំឡើងទៅទៀត»។

រយៈពេលជាច្រើនទសវត្សកន្លងមកនេះ ប្រទេសយើងទាំងពីរបានចែករំលែកនូវបទពិសោធន៍ ការរឹតចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការសហការដ៏ជិតស្និទ្ធទាំងផ្នែកទ្វេភាគី និងក្នុងសមាគមអាស៊ាន។

កម្ពុជា និងហ្វីលីពីន បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ តែត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម។ លុះខែកុម្ភៈ ឆ្នាំ១៩៩២ បន្ទាប់ពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហ្វីលីពីន ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ។

ចាប់ពីឆ្នាំ១៩៩២មក ទំនាក់ទំនងរវាង កម្ពុជា និងហ្វីលីពីន ត្រូវបានលើកកម្ពស់ និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ហ្វីលីពីន ដែលបានធ្វើរួមគ្នានាពេលកន្លងមកនោះ មានដូចជា៖ វិស័យសេដ្ឋកិច្ច, វិស័យសន្តិសុខ ការពារជាតិ, វិស័យអប់រំ សុខាភិបាល, វិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យកសិកម្ម ពាណិជ្ជកម្ម, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យបរិស្ថាន។

រំលឹកអំពីទំនាក់ទំនង កម្ពុជា-ហ្វីលីពិនប្រហែលនៅចន្លោះ ឆ្នាំ ១៨៧២ ដល់ ១៨៧៥, ព្រះបាទព្រះនរោត្តមបានធ្វើ ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ដើម្បីសិក្សាភាពរីកចម្រើនវប្បធម៌ និងសិល្បៈរបស់ប្រទេសនោះ។ នៅទីនោះ ព្រះអង្គបានឮនិងឃើញ វង់តន្ត្រីម៉ានិល ដែលលេងភ្លេងបែបអឺរ៉ុប (waltz, polka, march, fandango) ដោយសមាសធាតុសូម្បីតែមាន trumpet, violin, clarinet និង drum។

ព្រះអង្គសព្វព្រះទ័យយ៉ាងខ្លាំងនឹងសមត្ថភាពតន្ត្រី ហ្វីលីពីន ហើយព្រះអង្គបានស្នើ ក្រុមតន្ត្រីហ្វីលីពីនមួយក្រុមមកកម្ពុជា ដើម្បីបម្រើតន្ត្រីថ្វាយនៅរាជវាំង និងបង្រៀនតន្ត្រីសម្រាប់សិស្សខ្មែរ ហើយខ្មែរតែងតែហៅថា ភ្លេងម៉ានឹល ។

ថ្មីៗនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីហ្វីលីពីនទៅប្រទេសកម្ពុជាកាលពី កំឡុងខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ បានរួមចំណែកពង្រឹងបន្ថែមកាន់តែខ្លាំងថែមទៀតនូវ​ចំណង​មិត្តភាព និងសាមគ្គី​ភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជន​ប្រទេស​ទាំងពីរ។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍«ខ្ញុំសូមសំដែងនូវការពេញចិត្តចំពោះការរឹតចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ របស់ប្រទេស និងប្រជាជនទាំងពីរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា នឹងមានសក្តានុពលយ៉ាងច្រើនជាបន្តបន្ទាប់ទៀយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង ជាពិសេសក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរឌីជីថល»។

ក្នុងវិស័យសហប្រតិបត្តិការភាគតំបន់ និងពហុភាគី កម្ពុជាសូមកោតសរសើរចំពោះតួនាទីយ៉ាងសកម្ម របស់ប្រទេសហ្វីលីពីន ក្នុងការលើកកម្ពស់សហគមន៍អាស៊ាន និងក្នុងការរក្សាសន្តិភាព និងស្ថិរភាព តំបន់។ យើងរំពឹងថានឹងបន្តធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីបង្កើនសាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងការប្តេជ្ញារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

រំលឹកអំពីបញ្ហាជម្លោះកម្ពុជាថៃកម្ពុជាប្តេជ្ញា និងស្មោះត្រង់គោរព កិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក៏ប៉ុន្តែ ភាគីថៃមិនបានអនុវត្តន៌ដោយស្មោះត្រង់ឡើយ ដោយចាប់ផ្តើម រាយបន្លាលួស ដាក់កង់ឡាន ទន្ទ្រានចូលអធិបបតេយ្យភាព កម្ពុជា ដោយខុសច្បាប់ មិនតែប៉ុណ្ណោះ ពួកគេបានចាក់សំឡេងសត្វឆ្កែលូ ឆ្កែព្រូស និងសំឡេងខ្មោច ដើម្បីបន្លាចប្រជាពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ដើម្បីរំខានមិនដេកបាន គោលបំណងបង្ខំឱ្យពួកគេជម្លៀសចេញពីតំបន់នេះ។

កម្ពុជា មិនឈ្លានពានថៃ ហើយកមិនអោយបាត់បង់ទឹកដី ដែលយើងមានក្រោយសន្ធិសញ្ញា បារាំងសៀម ១៩០៤ និង ១៩០៧ កម្ពុជាត្រូវការសន្តិភាព ក្នុងការដោះស្រាយគ្នាមិនបាន សូមភាគីថៃក្លាហានទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ ។
ក្នុងឧកាសនោះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានជូនក្រមា ដែលបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូត Noel Servigonថា
ក្នុងសង្គមខ្មែរ ក្រមាមានប្រយោជន៍យ៉ាងច្រើនក្នុងជីវភាពប្រចាំថ្ងៃ ដោយពលរដ្ឋប្រើប្រាស់តាំងពីកើតរហូតដល់ស្លាប់ ដូចជាយកទៅរុំ ដណ្តប់ ចងធ្វើអង្រឹង, ធ្វើជាកម្រាលផ្សេងៗ, ស្លៀក, ជួតក្បាល, ទទូរ, ពានា, ជូតញើស ឬជូតខ្លួន, ចង ឬរំ របួស, បក់ឱ្យរហើយ, បក់រុយ ឬមូស, ចោមពុង, ពាតបា (អាវអៀម), ផ្លាស់ ងូតទឹក, ធ្វើជាចំណង ឬចងប្រទាក់គ្នាធ្វើពួរ, ចងធ្វើថ្នក់ដាក់របស់របរផ្សេងៗ។ល។
ក្រមាក៏ត្រូវបានប្រើជាផ្នែកខ្លះនៃរណ្តាប់ដូចជា រុំផ្កាស្លាក្នុងពិធីមង្គលការ, រុំថង់រង, រុំបាយ ព្រលឹង, រុំបាយស្រីដើម, ធ្វើជាទ្រនឹបគ្រូ ឬរណ្តាប់ព្រះពិស្ណុការក្នុងកិច្ចពិធីផ្សេងៗ។ក្រមា​ត្រូវបាន​ដាក់​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ។