ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម វង សូត អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ

ភ្នំពេញ:ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កានៅមុខមណ្ឌបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅមណ្ឌបព្រះបរមរូបសួនច្បារខាងកើតវិមានឯករាជ្យ មុនមួយថ្ងៃនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះដែរថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ បានចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ។