ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧

ភ្នំពេញ:អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World’s Best Rice) រួមគ្នាជាមួយនឹងអង្ករប្រទេសវៀតណាម នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និង ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពី អូស្ត្រាលីតាមរយៈភាពជាដៃគូអូស្រ្តាលីកម្ពុជាដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សហព័ន្ធស្រូវអង្ករកម្ពុជា និងបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

សូមអបអរសាទរ និងថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានខិតខំស្រាវជ្រាវ និងបញ្ចេញនូវពូជស្រូវល្អ និងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

គូសបញ្ជាក់ផងដែរថា នេះគឺជាលើកទី៧ ដែលកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុត នៅកម្មវិធីលំដាប់ពិភពលោក ចាប់ផ្ដើមពីការឈ្នះលើកទី១ ក្នុងឆ្នាំ២០១២ លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ លើកទី៤ ឆ្នាំ២០១៨ លើកទី៥ ឆ្នាំ២០២២ និងលើកទី៦ ក្នុងឆ្នាំ២០២៤។

អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា!

Cambodian Premium Aromatic Rice, Malys Angkor, Co-Won World’s Best Rice for 7th Time 👏🎉🇰🇭

On 9th November 2025, Malys Angkor, the certification mark for Cambodian Premium Aromatic Rice, co-win the World’s Best Rice for the 7th time, along with Viet Nam, from the World’s Best Rice Competition on the International World Rice Conference 2025 held in Phnom Penh, Cambodia, and is organized by the International Rice Research Institute and the Ministry of Commerce, with support from Australia through the Cambodia–Australia Partnership for Resilient Economic Development (CAPRED), the Cambodia Rice Federation, and various companies.

We would like to express our heartfelt gratitude and thank to the Ministry of Agriculture, Forestry and Fisheries as well as Cambodian Agricultural Research and Development Institute (CARDI) for their dedicated research and development of high-quality rice varieties, to the Cambodian farmers for their hard work and excellence in cultivation, and to the rice millers for their efforts in processing and milling the rice to perfection—contributing to this proud victory for the nation.

This win marks the seventh time as Cambodia has won the World’s Best Rice Award, following the first victories in 2012, 2013, 2014, 2018, 2022, and 2024.

Malys Angkor, your trusted name for Cambodian premium aromatic rice!