រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergei Shoigu បានប្រកាសកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសក្នុងសង្គ្រាមនៅប្រទេសស៊ីរី ពីជាង១០០ជើងក្នុងមួយថ្ងៃ មកនៅត្រឹមតិចជាង៤ជើងក្នុងមួយសប្តាហ៍ ។
ការកាត់បន្ថយប្រតិបត្តិការតាមផ្លូវអាកាសរបស់រុស្ស៊ីនៅស៊ីរី គឺត្រូវបានធ្វើឡើងក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម បានស្ងប់ស្ងាត់បន្តិច ។
សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេស បានកើតឡើងចាប់តាំងពីឆ្នាំ២០១១រហូតដល់បច្ចុប្បន្ននេះ ដែលបានសម្លាប់មនុស្សអស់ជាងកន្លះលាននាក់ហើយ ហើយសង្គ្រាមស៊ីវិលនេះ គឺរុស្ស៊ីគាំទ្រខាងរដ្ឋាភិបាលនិងអាមេរិកគាំទ្រខាងពួកឧទ្ទាម ៕