ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទួចចង់បានលុយប្រមាណ៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិកនៅចំថ្ងៃនៃទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលប្រទេសភាគច្រើនកំពុងប្រារព្ធធ្វើ ។
ថ្ងៃទី១៨ ខែធ្នូ គឺជាទិវាជនអន្តោប្រវេសន៍អន្តរជាតិ ដែលអង្គការសហប្រជាជាតិបានសម្រេចជ្រើសរើសយកកាលពីឆ្នាំ២០០០កន្លងទៅ ។
ខណៈដែលអង្គការសហប្រជាជាតិកំពុងប្រារព្ធទិវាជនអន្តោប្រវេសន៍ប្រចាំឆ្នាំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បែរជាទាមទារយកលុយទៅធ្វើរបងព្រំដែន ដែលផ្ទុយស្រឡះពីអង្គការសហប្រជាជាតិ ៕