មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា ដែលជាក្រុមសិទ្ធិមនុស្សដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចដកពានរង្វាន់សិទ្ធិមនុស្ស Gwangju ចេញពីលោកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំតាមព្រឹត្តិន័យរបស់សហភាពមីយ៉ានម៉ា ។
អ្នកនាំពាក្យមូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju បានអោយដឹងថា មូលហេតុដែលមូលនិធិនេះបានដកពានរង្វាន់ចេញពីលោកស្រី ស៊ូជី គឺដោយសារលោកស្រី មិនអាចការពារ ជនរងគ្រោះពីអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួនបាន ។
សូមបញ្ចាក់ជូនថា មូលនិធិអនុស្សាវរីយ៍ ១៨ ឧសភា Gwangju គឺត្រូវបានបង្កើតឡើងចាប់តាំងពីទសវត្សរ៍ឆ្នាំ៨០នៅកូរ៉េខាងត្បូង ដែលជាការរំលឹកដល់ការទាមទារសិទ្ធិមនុស្សពីរបបយោធាកូរ៉េខាងត្បូង ដែលបានបណ្តាលអោយមនុស្សជាង២០០នាក់បានបាត់បង់ជីវិត ៕